លោកស្រី រស់ សោភនី អតីតអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីរបស់ ទទក ទទួលមរណភាព
- 2018-02-04 17:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី រស់ សោភនី អតីតអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីរបស់ ទទក ទទួលមរណភាព
ចន្លោះមិនឃើញ
លោកស្រី រស់ សោភនី អតីតមន្ត្រីទូរទស្សន៍ជាតិកម្ពុជា និងជាអតីតអ្នកអានព័ត៌មានអន្តរជាតិរបស់ទូរទស្សន៍ជាតិកម្ពុជា បានទទួលមរណភាព នៅប្រទេសបារាំង នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញនេះ វេលាម៉ោង ៥:២០នាទីទាបភ្លឺ ម៉ោងនៅប្រទេសបារាំង ត្រូវម៉ោង១១:២០នាទីថ្ងៃត្រង់ ម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
លោកស្រី រស់ សោភនី បានចូលនិវត្តន៍ ពីក្រសួងព័ត៌មាន រយៈពេល ២ឆ្នាំ មកហើយ។ មុនចូលនិវត្តន៍ លោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋាន និងជាអ្នកគ្រប់គ្រងព័ត៌មានអន្តរជាតិ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា៕