១ភាគ​៣​នៃ​ជំនួញ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​គ្រប់គ្រង​ដោយ​មនុស្ស​ស្រី

  • 2018-06-07 00:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​របាយការណ៍ Mastercard Index of Women Entrepreneurs (MIWE) ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា វៀតណាម​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស ដែល​មាន​អត្រា​មនុស្ស​ស្រី​គ្រប់គ្រង​ជំនួញ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

របាយការណ៍​ដដែល បញ្ជាក់​ថា មុខ​ជំនួញ ៣១,៣% នៅ​វៀតណាម ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្ត្រី។ តួ​លេខ​នេះ បាន​ធ្វើ​ឲ្យ​វៀតណាម​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៦​លើ​ពិភពលោក ដែល​មាន​ស្ត្រី​កាន់កាប់​ជំនួញ​ច្រើន​ជាង​គេ។ ប្រទេស​ដែល​នៅ​លេខ​រៀង​ពី​មុខ​វៀតណាម មាន​ដូចជា ហ្គាណា (៤៦,៤%), រុស្ស៊ី (៣៤,៦%), អ៊ូហ្គាន់ដា (៣៣,៨%), នូវែលហ្សេឡង់ (៣៣%) និង​អូស្ត្រាលី (៣២,១%)៕

អត្ថបទ៖ ឈាង.

;