Ramos រៀបការ​ ហៅកីឡាករ​ជាច្រើន តែ​​អត់ហៅ Ronaldo

  • 2019-06-13 00:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sergio Ramos នឹង​រៀបការ​ជាមួយ​មិត្តស្រី​ Pilar Rubio នា​ថ្ងៃសៅរ៍​ចុងសប្ដាហ៍​នេះ នៅ​ព្រះវិហារ​នៅ​ទីក្រុង Seville ប្រទេស​អេស្ប៉ាញ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន។

Ramos និងមិត្តស្រី
ក្នុង​ថ្ងៃ​មង្គល​របស់​ខ្លួន កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញរូបនេះ បានអញ្ជើញ​ភ្ញៀវ​កិត្តិយស ចំនួន ៥០០នាក់ ដែល​ក្នុង​នោះ​មាន​មិត្ត​រួម​អាជីព​ជាច្រើន ជាដើម ប៉ុន្តែមិន​មាន​ឈ្មោះ​អតីត​មិត្ត​រួមក្រុម Cristiano Ronaldo នោះទេ។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​កីឡា​អេស្ប៉ាញ Marca។

ប្រភព​ដដែល​បាន​លើកឡើង​ថា ទំនាក់ទំនងរវាង Ramos និង Ronaldo បាន​ប្រេះស្រាំ ក្រោយ​ពី Ronaldo ផ្លាស់​ទៅ​លេង​នៅ Juventus កាលពីដើម​រដូវកាលមុន។

Ronaldo

កីឡាករ​ អតីត​កីឡាករ​ និងគ្រូបង្វឹកជាច្រើ ដែល​ត្រូវ​បាន​ Ramos អញ្ជើញ​ឲ្យ​ចូលរួម រួមមានដូចជា David Beckham, Gerard Pique, Iker Casillas, Luka Modric, Zinedine Zidane, Jordi Alba, Sergio Busquets, Fernando Hierro, Ronaldo ប្រេស៊ីល, Roberto Carlos និង Vicente del Bosque ជាដើម៕

អត្ថបទ៖ ឈិន មិថុនា

;